ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅ ចាប់ពីថ្នាក់កុមារតូច!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូចនិងអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត ស្ថិតក្នុងភូមិពោធិ៍អណ្តោត ឃុំជើងភ្នំ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកលើកទី២០ នៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។  ពិធីនេះមានការអញ្ជើញចូលរួម ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ Read more

ក្រោមពាក្យស្លោក “No Kings” ពលរដ្ឋអាមេរិករាប់លាននាក់ចូលរួមតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump

បាតុកម្មទ្រង់ទ្រាយធំក្រោមពាក្យស្លោក “No Kings” បានផ្ទុះឡើងជាថ្មីនៅទូទាំង United States កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយមានប្រជាពលរដ្ឋរាប់លាននាក់ចូលរួម ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump។ បាតុកម្មជុំទី៣នេះ ត្រូវបានរៀបចំជាង ៣,២០០ កន្លែង ទូទាំងរដ្ឋទាំង ៥០ និងក៏បានពង្រីកទៅដល់បណ្ដាប្រទេសផ្សេងៗផងដែរ។ ចលនានេះកំពុងក្លាយជាផ្នែកមួយនៃការតវ៉ាធំបំផុតក្នុងសម័យទំនើបរបស់សហរដ្ឋអាមេរិក។ នៅតាមទីក្រុងធំៗ ដូចជា New York City, Philadelphia និង Washington, D.C. បាតុករបានប្រមូលផ្ដុំគ្នាយ៉ាងច្រើន ដោយកាន់បដា និងស្លោកដែលបង្ហាញពីការមិនពេញចិត្តចំពោះអំណាចនយោបាយ និងការដឹកនាំរដ្ឋាភិបាល។ នៅក្នុងរដ្ឋ Minnesota បាតុកម្មមានភាពតានតឹងជាងគេ ព្រោះជាតំបន់សំខាន់នៃការអនុវត្តគោលនយោបាយអន្តោប្រវេសន៍។ ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅជិត Saint Read more

សារធាតុស្លឹកកា្រធំ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បានដាក់លក់យ៉ាងអនាធិបតេយ្យ ឡើងវិញក្នុងក្រុងប៉ោយប៉ែត

ថ្មីៗនេះមានការរាយកាណ៍ និងសំណូមពរ ពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីសង្កេតឃើញថា ការលក់ដូរភេសជ្ជៈចម្រាញ់ចេញពីស្លឹកក្រាធំ បានត្រឡប់មកមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងឡើងវិញ ហាក់បីដូចជាគ្មានការខ្លាចញញើតច្បាប់ទាល់តែសោះ។ គួររំលឹកផងដែរ សារធាតុស្លឹកកា្រធំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពត្រូវបានគេយកមកផលិតបំលែងជាភេសជ្ជៈមួយចំនួនដែល ប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបទប់ស្កាត់ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្ស និងយុវវ័យមិនត្រូវផឹកឬ ប្រើប្រាស់ភេសជ្ជៈដែលចម្រាញ់ចេញពីស្លឹកកា្រធំ ។ បើតាមលោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ អ្នកនាំពាក្យសាលាខេត្ត បានបង្ហាញនូវឯកសាររូបភាពស្លឹកកា្រធំស្រដៀងស្លឹកថ្កូវ និងមួយទៀតស្រដៀងស្លឹកខ្ទុំ គ្រាន់តែស្លឹកវាធំហើយមានទងវែង។ ដើមក្រាធំកម្រមាននៅក្នុងស្រុកយើង ភាគច្រើនគេទិញស្លឹកនេះពីប្រទេសថៃ។ លោកនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមជុំវិញផលិតផលសម្រេចជាទឹកភេសជ្ជៈដែលត្រូវបានគេចម្រាញ់ពីស្លឹកកា្រធំ ឬកាធំនេះ វានាំឲ្យប៉ះពាល់សុខភាពអ្នកផឹក ក្នុងនោះមានយុវជន កម្មករហើយក្នុងពេលថ្មីៗនេះវាបាន រាលដាលទៅដល់សិស្សានុសិស្ស ៕

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបគ្រឿងញៀនជាង១០គីឡូក្រាមឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅក្រុងបាវិត

កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី ១នាក់) ជាជនជាតិវៀតណាម នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដោយសហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតគ្រឿងញៀនសរុបជាង ១០គីឡូក្រាម ក្នុងនោះរួមមាន កេតាមីន ប្រមាណ ៧.៧គីឡូក្រាម, MDMA ប្រមាណ ២.៥គីឡូក្រាម និងមេតំហ្វេតាមីនបរិមាណតិច។ បន្ថែមពីនេះ ក៏មានវត្ថុតាងផ្សេងៗទៀតដូចជា ជញ្ជីងថ្លឹងថ្នាំញៀន ទូរស័ព្ទដៃ ៨គ្រឿង រថយន្ត ១គ្រឿង លិខិតឆ្លងដែន Read more

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ បានកោតសរសើរលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កត្តាចម្បងដែលផ្ដល់លទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើងបាន គឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។ សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា Read more

បច្ចេកវិទ្យា អគ្គិសនីឥតខ្សែ ប្រទេសហ្វាំងឡង់ឈានមុខគេក្នុងការស្រាវជ្រាវបញ្ជូនអគ្គិសនីឥតខ្សែ ដោយប្រើសំឡេង និងពន្លឺ

អ្នកវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (ultrasonic) និង កាំរស្មីឡាស៊ែរ ដោយមិនចាំបាច់មានខ្សែភ្លើង។ ជាក់ស្តែង ប្រទេសហ្វាំងឡង់ កំពុងឈានមុខគេក្នុងបដិវត្តន៍ថាមពលឥតខ្សែ ខណៈដែលក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ហែលស៊ីងគី ( University of Helsinki) និង សាកលវិទ្យាល័យអ៊ូលូ (the University of Oulu) បានបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្លាស់ទីអគ្គិសនីដោយមិនប្រើខ្សែ។ តាមរយៈការស្រាវជ្រាវនោះ​ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។ បច្ចេកវិទ្យានេះ ត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បង ប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថា នៅពេលអនាគត វាអាចអនុញ្ញាតឲ្យមានការតភ្ជាប់អគ្គិសនីដោយមិនប៉ះពាល់ Read more